ខ្សែ​ប្រយុទ្ធ Luuk de Jong បាន​តែត​បញ្ចូល​ទី​ចុង​ម៉ោង​ជួយ Barcelona តាម​ស្មើ Espanyol ក្នុងលិទ្ធផល ២ ទល់នឹង ២ ក្នុង​ក្របខណ្ឌ La Liga កាល​ពី​យប់​មិញ។

Luuk de Jong
Luuk de Jong

កីឡាករ​វ័យ​ក្មេង Pedri ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ Barca មុន​ពេល Sergi Darder ជា​អ្នក​រក​គ្រាប់​តាម​ស្មើ​វិញ​ឲ្យ Espanyol។ Raul de Tomas បាន​ព្យាយាម​រក​បាន​គ្រាប់​ទី​ពីរ​ឲ្យ Espanyol ជួយ​ក្រុម​នាំ​មុខ ២-១ វិញ​ម្ដង។

យ៉ាងណាមិញ ការ​ប្រកួត​ឈាន​ដល់​នាទី​៩០+៦​ទៅ​ហើយ Luuk de Jong បាន​តែត​មួយ​គ្រាប់​យ៉ាង​ស្អាត នាំ Barca តាម​ស្មើ ២-២។ លទ្ធផល​នេះ​ក្រុម​លោក Xavi បាន​រំកិល​មក​កាន់​លេខ​៤​ក្នុង​តារាង​ពិន្ទុ La Liga មាន​៣៩​ពិន្ទុ គម្លាត​ពី​ក្រុម​កំពូល​តារាង Real Madrid ដល់​ទៅ​១៥​ពិន្ទុ៕