photo of FC Barcelona
FC Barcelona win Villarreal

Barcelona ជាអ្នកដឹកនាំកំពូលក្របខ័ណ្ឌ La Liga បានរក្សាការមិនស្គាល់ចាញ់របស់ពួកគេក្នុងរដូវកាលនេះជាមួយនឹងជ័យជម្នះ 2-0 លើកីឡាករ 10 នាក់ របស់ Villarreal  នៅទឹកដី La Ceramica កាលពីថ្ងៃអាទិត្យ ។

ក្រុម Barcelona បានធ្វើការបុកសម្រុកយ៉ាងខ្លាំងលើក្រុម Villarreal នៅក្នុងតង់ទី 1 តែក្នុងការបុកសម្រុកយ៉ាងណាក៏ដោយក៏មិនអាចជួយអោយរកគ្រាប់ដល់ក្រុមបានឡើយ ។ចប់តង់ទីមួយ ត្រឹមលទ្ធផល 0-0 ។

នៅក្នុងតង់ទី 2 ក្រុមយក្សរបស់អេស្ប៉ាញបានធ្វើការនាំមុខលើក្រុម Villarreal  នៅនាទីទី 71 ដោយការរកគ្រាប់បាល់ពីកីឡាករ Suarez ក្នុងការលេង one-Two ជាមួយនឹងកីឡាករ Paco Alcácer បានធ្វើអោយ Suarez ស៊ុតមួយជើងបំប៉ោងសំណាញ់របស់អ្នកចាំទីរបស់ Villarreal បានសម្រាច់ក្នុងលទ្ធផល 1-0។

បន្ទាប់ពីការរកនៅគ្រាប់បាល់របស់ Suarez ហើយនោះកីឡាករ Lionel Messi បានរកនៅគ្រាប់ទី 2 អោយ Barcelona នៅនាទីទី 82 ដោយសារការមានកំហុសពីខ្សែការពាររបស់ Villarreal ធ្វើអោយ Messi រកនៅគ្រាប់បាល់ទី 2 ដល់ Barcelona ចប់ការប្រកួត  Barcelona ទទួលនៅជ័យជម្នះក្នុងលទ្ធផល 2-0​ លើក្រុុម ​Villarreal ។

ប្រភពពី៖ foxsportsasia