ក្រុម Barcelona បានយកឈ្នះទៅលើក្រុម Getafe ក្នុងលិទ្ធផល ៥-២ ក្នុងដីខ្លួនឯងសប្ដាហ៍ទី ៣១ នៃពានរង្វាន់ La Liga ។ ជាមួយនឹងជ័យជម្នះនេះក្រុមបាសេឡូណាបានដេញតាមពីក្រោយក្រុម Atletico Madrid នឹង Real Madrid  ក៏ប៉ុន្តែ Barcelona នូវសល់មួយប្រកួតក្នុងដៃ។ បច្ចុប្បន្ន Barca មាន ៥ ពិន្ទុតាមពីក្រោយ Atletico និង ២ ពិន្ទុពីក្រោយ Real ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ក្រុម Sevilla ក៏បានចូលរួមក្នុងការប្រជែងដណ្តើមជើងឯកដែលមាន ៦ ពិន្ទុនៅពីក្រោយក្រុមកំពូលតារាង Atletico ។

Lionel Messi
Lionel Messi

ចាប់ផ្ដើមការប្រកួតក្រុម Barcelona បាននាំមុខនៅនាទីទី ៨ ដោយគ្រាប់បាល់ស៊ុតបញ្ចូលទីដោយកីឡាករ Lionel Messi ដែលទទួលបានបាល់ពីកីឡាករ Sergio Busquets ។ ក្រុម Getafe តាមស្មើវិញនៅនាទីទី ១២ ដោយគ្រាប់បាល់បញ្ចូលទីខ្លួនឯងពីខ្សែការពារ Clement Lenglet ។ នៅនាទីទី ២៨ ក្រុម Barcelona បើកការនាំមុខសារជាថ្មីដោយខ្សែការពារ Sofian Chakla របស់ក្រុម Getafe ស៊ុតបញ្ជូលទីខ្លួនឯង។ បន្ទាប់ពីនាំមុខក្រុមភ្ញៀវបាន ៥ នាទី ក្រុមម្ចាស់ផ្ទះបានស៊ុត ១ គ្រាប់បន្ថែមទៀតនៅនាទីទី ៣៣ រកបានដោយខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ធ្វើអោយក្រុម Barcelona មានសង្ឃឹមកាន់តែខ្ពស់ក្នុងការឈ្នះការប្រកួតនេះ ។ ក្រុមទាំងពីរ បញ្ចប់តង់ទី ១ ក្នុងលិទ្ធផល ៣ ទល់នឹង ១ ។

Oscar Mingueza
Oscar Mingueza

ចូលតង់ទី ២ ក្រុមភ្ញៀវបានកែប្រែស្ថានភាពនៅនាទីទី ៦៩ ក្រុម Getafe បានទទួលបានបាល់ប៉េណាល់ទី ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធទើបនឹងប្ដូរចូល កីឡាករ Enes Ünal ធ្វើអោយក្រុមភ្ញៀវបន្ថយគម្លាតមក ៣: ២ ជាបណ្ដោះអាសន្ន ។ ក្រុមម្ចាស់ផ្ទះ បាសេឡូណា ក៏មិនបានអោបដៃមើលក្រុមភ្ញៀវនោះទេ នៅនាទីទី ៨៧ កីឡាករ Ronald Araújo ទទួលបានបាល់ពី Messi ស៊ុតបញ្ចូលទី ១គ្រាប់ រំលងបាន ៦ នាទី  ក្រុម បាសេឡូណា ទទួលបានបាលប៉េណាល់ទី​ ១ គ្រាប់ទៀត ដោយខ្សែប្រយុទ្ធស្លាប Antoine Griezmann ។ ក្រុមទាំងពីរបញ្ចប់លិទ្ធផល ៥ ទល់នឹង ២ ។

Lionel Messi
Lionel Messi