ខ្សែការពារ Sergiño Dest របស់ក្រុម Barcelona អាចនឹងចាកចេញពីក្លឹបនូវរដូវកាលនេះ។

Sergiño Dest
Sergiño Dest

យោងតាមគេហទំព័រ Sport.es បានអោយដឹងថាក្លឹបតំបន់កាតាឡានមួយនេះមានឆន្ទៈពិចារណាលើការផ្តល់ជូនពីក្លឹបផ្សេងទៀតហើយបើសមរម្យគឺលក់កីឡាករវ័យ ២០ ឆ្នាំរូបនេះភ្លាម។

មានសេចក្តីរាយការណ៍ថាក្លឹប Bayern និង Inter Milan ស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍នឹងកីឡាកររូបនេះ។

ក្លឹបអ៊ីតាលីអាចចុះហត្ថលេខាលើកីឡាកររូបនេះដោយខ្ចីជើងជាមួយនឹងជម្រើសទិញមួយចំណែកឯក្រុម Barcelona ចង់លក់ខ្សែការពារអាមេរិចរូបនេះដាច់តែម្ដង។ បញ្ជាក់ Sergiño Dest លេងបាន ៣០ ប្រកួតនិងរកបាន ២ គ្រាប់នៅ La Liga រដូវកាលមុន។