ក្រុម Bayern Munich បានឈ្នះក្នុងក្របខ័ណ្ឌ Bundesliga ជាលើកទី ៩ ជាប់ៗគ្នាជាមួយនឹងជ័យជម្នះ ២-០ លើក្រុម Bayer Leverkusen ដោយសារគ្រាប់បាល់របស់កីឡាករ Eric Maxim Choupo-Moting និង Joshua Kimmich ក្នុងតង់ទី ១ ។

Bayern Munich
Bayern Munich

ក្រុម Bayern មានឱកាសធ្វើការនាំមុខរបស់ពួកគេនៅលើកំពូលតារាងដល់ទៅ ១០ ពិន្ទុបន្ទាប់ពីក្រុម RB Leipzig បានរងនូវការបរាជ័យជាមួយនឹងក្រុមបាតតារាង FC Köln ក្នុងលទ្ធផល ២-១ ។

David Alaba
David Alaba

ម្ចាស់ការពារតំណែងជើងឯក Munich បានគ្រប់គ្រងស្ថានការណ៍ក្នុងការប្រកួតដោយរកបាន ២ គ្រាប់ ក្នុងរយៈពេលត្រឹមតែ ១៣ នាទីដំបូង។ គ្រាប់បាល់ទាំងពីរបានកើតឡើងដោយកីឡាករ Thomas Müller ដែលបានទទួលបាល់របស់កីឡាករ David Alaba ដែលបានទាត់មួយជើងទៅបុកនឹងអ្នកចាំរបស់ក្រុម Bayer 04 Leverkusen គឺកីឡាករ Lukáš Hrádecký ធ្វើអោយបាល់ឡងទៅជិតអតិតខ្សែប្រយុទ្ធ PSG កីឡាករ Choupo-Moting ទប់បាល់ហើយស៊ុតបញ្ចូលទីបានយ៉ាងល្អនៅនាទីទី ៧ ។ រំលោងបាន ៦នាទី ឈានចូលនាទីទី ១៣ ខ្សែបម្រើ Joshua Kimmich របស់ Bayern Munich បានស៊ុតបន្ថែម ១ គ្រាប់ទៀតដើម្បីដាក់សម្ពាធលើក្រុម Leverkusen ឲ្យទទួលបន្ទុកទាំងស្រុង។

Alphonso Davies
Alphonso Davies

ចូលតង់ទី ២ ក្រុមទាំងពីរ ពុំមានក្រុមណាអាចបំពោងសំណាញ់ទី គ្នាបាននោះទេ ដោយលិទ្ធផលតាំងពីតង់ទី ១ មកមានចំនួន ២គ្រាប់ គឺមិនមានការប្រែប្រួលឡើយ ។ ទោះបី ក្រុម Leverkusen ព្យាយាមស្វែងរកគ្រាប់បាល់យ៉ាងណាក៏ដោយក្រុមទាំង ២ នូវតែរក្សាលិទ្ធផល ២ ទល់នឹង ០ រហូតដល់ចប់ការប្រកួត ។