Photo of Sam Vokes in Burnley
Burnley are seventh in the Premier League

ក្រុម Burnley ស្តិតនៅលេខរៀងទី ៧​ ដែលមានពិន្ទុក្រោមក្រុមកំពូលតារាងទាំងបួនប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League បន្ទាប់ពីពួកគេបានផ្តួលក្រុម Southampton ខណៈដែល Swansea បានធ្លាក់ទៅក្នុងតំបន់តំបន់គ្រោះថ្នាក់។

ការរកគ្រាប់បាល់របស់កីឡាករ Sam Vokes នៅនាទី ទី៨១ បានធ្វើឱ្យក្រុម Burnley ទទួលជ័យជម្នះ 1-0 លើក្រុមSouthampton ដែលបាននាំឲ្យពួកគេទទួលបានពិន្ទុស្មើជាមួយ Chelsea ដែលឈរនៅលេខទី៤ ក្នុងតារាង Premier League ។

ការដែល Burnley មាន១៩ពិន្ទុស្មើនឹង២ក្រុមទៀតគឺ Arsenal និង Liverpool ដែល Livepool បានផ្តួលក្រុម West Ham ក្នុងលទ្ធផល 4-1 ដែលបានបង្កើនសម្ពាធលើក្រុមរបស់លោក Slaven Bilic ។

ការបរាជ័យទាំង២លើករបស់ក្រុម Swansea ដោយក្រុមចាញ់ Brighton នៅឯ Liberty រួមជាមួយនឹងក្រុម Bournemouth នៅឯ Newcastle បានធ្វើឱ្យក្រុម Swansea ធ្លាក់ទៅឈរនៅលេខរៀងទី 19 ខណៈដែលក្រុម Bournemouth​ ដណ្តើមបានចំណាត់ថ្នាក់លេខ 17 ។

ប្រភពពី៖  bbc