Newcastle បានបង្ហាញថាពួកគេមានចំណង់ក្នុងការឡើងឱ្យផុតពីពាក់កណ្ដាលតារាងខាងក្រោម ស្របពេល Isaac Hayden តែតគ្រាប់ជ័យជម្នះក្នុងនាទី៩០+៤ ដើម្បីឆក់យក៣ពិន្ទុពេញដ៏សំខាន់ពី Chelsea ដែលបានត្រួតត្រាការប្រកួតនៅ St James’ Park យប់ថ្ងៃសៅរ៍ទី១៨ខែមករាឆ្នាំ២០២០។

Newcastle United Vs Chelsea
Newcastle United Vs Chelsea

ក្រុមលោក Frank Lampard លេងបានល្អជាងសឹងគ្រប់នាទី តែមិនអាចរកគ្រាប់បាល់បាន។នេះទើបតែជាជ័យជម្នះលើកទី២ប៉ុណ្ណោះសម្រាប់លោក Steve Bruce ក្នុងចំណោមការដឹកនាំក្រុមប្រកួតលីគទល់នឹង Chelsea ២៣លើកក្នុងអាជីពទាំងមូល។

Newcastle United Vs Chelsea
Newcastle United Vs Chelsea

ពេលនេះ Chelsea បានចាញ់៨ដងក្នុង២៣ប្រកួតដំបូងនៃរដូវកាលនេះ ស្មើនឹងចំនួនបរាជ័យសរុបរបស់ពួកគេក្នុងរដូវកាល២០១៨-១៩។

Newcastle United Vs Chelsea
Newcastle United Vs Chelsea

តាំងពីដើមរដូវកាលមក មានតែ Liverpool, Man City និង Spurs ប៉ុណ្ណោះដែលឈ្នះក្នុងផ្ទះក្នុងក្របខ័ណ្ឌ Premier League ច្រើនដងជាង Newcastle។Newcastle ឥឡូវនេះឡើងមកលេខ១២ មាន២៩ពិន្ទុ ខណៈ Chelsea ឈរលេខរៀងទី៤ដដែល មាន៣៩ពិន្ទុ៕