Photo of Arsene Wenger
Arsene Wenger of Arsenal

ក្នុង​ថ្ងៃ​នេះ អ្នក​ចាត់​ការ​ក្លឹប Arsenal លោក Arsene Wenger បាន​សារភាព​ថា​ ក្លឹប​ពិត​ជា​ចាប់​អារម្មណ៍ Pierre-Emerick Aubameyang។ មិន​បាន​ប៉ុន្មាន​ផង​ផង នាយក​ក្លឹប Borrussia Dortmund បាន​ចេញ​មុខ​ប្រតិកម្មលោក Wenger ទាក់​ទិន​នឹង​រឿង​នេះ។

លោក Michael Zorc នាយក​ក្លឹប Dortmund បាន​និយាយ​ថា៖ “យើង​គិត​ថា ការ​និយាយ​អំពី​កីឡាករ​របស់​ក្លឹប​ផ្សេង ជា​រឿង​មួយ​ដ៏​ថោកទាប។ មក​ទល់​ពេល​នេះ គឺ​គ្មាន​ទេ​ ការ​ទាក់​ទង​សូម្បី​បន្តិច​ពី​ក្លឹប Arsenal ទាក់​ទិន​នឹង Aubameyang”។ លោកបាន​បរិហារ​ទៀត​ថា៖ “យើង​គិត​ថា លោក Arsene Wenger គួរ​តែ​ចាប់​អារម្មណ៍​លើ​ការ​លេង​របស់​កីឡាករ​ខ្លួន​ឯង ជា​ជាង​និយាយ​ពី​កីឡាករ​ក្លឹប​ដទៃ”។

Photo of Pierre-Emerick Aubameyang
Pierre-Emerick Aubameyang of Borussia Dortmund

មួយ​រយៈ​ចុង​ក្រោយ​ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា Arsenal ចង់​បាន Aubameyang ដើម្បី​ធ្វើ​ការ​ជំនួស Alexis Sanchez ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​អាច​នឹង​ចាក​ចេញ​ពី​ក្លឹប ទៅ​ចូល​រួម Manchester United នា​ពេល​ខាង​មុខ។ អ្នក​ចាត់​ការ Arsene Wenger ក្នុង​ថ្ងៃ​នេះ ថែម​ទាំង​សារភាព​ទៀត​ផង​ថា​ ក្លឹប​ពិត​ជា​ចាប់​អារម្មណ៍​លើ​កីឡាករ​រូប​នេះ បើ​ទោះ​ជា​លោក​មិន​បាន​បញ្ជាក់​ច្បាស់​ពី​រឿង​ផ្ទេរ​ក៏​ដោយ៕

ប្រភពពី​​ ៖​ metro