​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​កាតាឡាន់ Espanyol  ​បាន​ឡើង​មក​លេង​ពាន​រង្វាន់ La Liga ​វិញ​ហើយ ​ក្រោយ​ពី​ធ្លាក់​ទៅលីកទី ២ កាលពីរដូវកាលមុន ។

Espanyol Team
Espanyol Team

ក្រុម ​Espanyol ​ទើប​តែ​ធ្លាក់​ទៅ​១០​ខែ​កន្លង​ទៅ​នេះ​ទេ ប៉ុន្តែ​ពេល​នេះ​ពួកគេ​ធ្វើ​បាន​ល្អ​និង​អាច​ឡើង​មក​លេង​នៅ​លីគ​កំពូល​បាន​វិញ​ហើយ ។ 

Espanyol Team
Espanyol Team

​ដោយ​លេង​នៅ​លីគ​លំដាប់​ទី​២​នេះ ​ក្រុម Espanyol ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់ ​ឈរ​នៅ​លេខ​១ ​មាន​៧៨​ពិន្ទុ​ឆ្លង​កាត់​៣៨​ប្រកួត​កន្លង​មក ។ ​ជាមួយ​លទ្ធផល​នេះបាន​កក់​កៅ​អី​សម្រាប់​ឡើង​ទៅ​លេង​នៅ La Liga វិញ​ហើយ ។

Espanyol Team
Espanyol Team

លោក​ Vicente Moreno ​ដែល​ជា​គ្រូ​បង្វឹក​ដឹក​នាំ​ក្រុម​ខាង​លើ​ឡើង​មក​លេង​នៅ​លីគ​កំពូល​វិញ ​ក្នុង​រដូវ​កាល​ដំបូង​របស់​លោក ។ ​នៅ​រដូវ​កាល​ក្រោយ ​គេ​សង្ឃឹម​ថា​ក្រុម​មួយ​នេះ​នឹង​អាច​នាំ​យក​កីឡាករ​ល្អ​ៗ​មក​រួម​ក្រុម​បន្ថែម​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព​បន្ដ ៕