ក្រុម Hamburg ត្រូវបានកាត់ទម្លាក់ទៅលីគទី2 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ខណៈអ្នកគាំទ្របានពន្យារទីបញ្ចប់នៃការប្រកួតទល់នឹង Borussia Monchengladbach  កាលពីយប់មិញនេះដោយគប់កាំជ្រួចភ្លើងចូលទីលាន។

photo of Hamburg ធ្លាក់ជាលើកដំបូងតាំងពី Bundesliga ចាប់ផ្ដើមក្នុងឆ្នាំ១៩៦៣
Hamburg ធ្លាក់ជាលើកដំបូងតាំងពី Bundesliga ចាប់ផ្ដើមក្នុងឆ្នាំ១៩៦៣

បើ​ទោះ​ជា​ឈ្នះ​ប្រកួត​ចុងក្រោយ​នេះ 2-1 ក្រុម Hamburg នៅ​តែ​ត្រូវបាន​ទាញ​ទម្លាក់​ដោយ Wolfsburg។ នៅ​ពេល​លឺ​ដំណឹង​អំពី​ការ​ឈ្នះ​របស់ Wolfsburg តែ​ជា​រឿង​អកុសល​សម្រាប់​ក្លឹប​របស់​ខ្លួន ក្រុម​អ្នកគាំទ្រ បាន​គប់​អណ្តាត​ភ្លើង​ឆេះ​ពេញ​ទីលាន Volksparkstadion ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ប្រកួត​ទល់​នឹង Monchengladbach ត្រូវ​ពន្យា​ពេល​ប្រមាណ​10នាទី។ ប៉ុន្តែ​ការ​ប្រកួត​ត្រូវ​បាន​បន្ត​ដោយ​ចប់​ចុង​ចប់​ដើម នៅ​ពេល​ដែល​ប៉ូលីស​ព្យាយាម​ធ្វើ​អន្តាគមន៍។

ក្រុម Wolfsburg ដែល​​ស្ថិត​នៅ​តំបន់​​ play-off ដើម្បី​ធានា​កៅ​អី​នៅ​ក្របខ័ណ្ឌ​កំពូល​របស់​អាឡឺម៉ង់ ហើយ​មាន​២​ពិន្ទុ​ពី​លើ Hamburg បាន​ផ្តួល​ក្រុម​បាត​តារាង Koln 4-1 ធ្វើ​ឲ្យ Hamburg ត្រូវ​ស្ថិត​ក្នុង​តំបន់​ត្រូវ​កាត់​ចោល​ដោយ​ស្វ័យប្រវត្តិ។

សូមបញ្ជាក់ថា Hamburg ជាក្រុមតែមួយគត់ដែលបានលេងនៅលីគកំពូលអាល្លឺម៉ង់គ្រប់រដូវកាល ចាប់តាំងពី Bundesliga ត្រូវបានបង្កើតឡើងក្នុងឆ្នាំ1962 និងដំណើរការជាផ្លូវការពីឆ្នាំ1963មក៕

ប្រភពពី៖ The Sun