យោងតាមសេចក្ដីរាយការណ៍គឺខ្សែប្រយុទ្ធ Gabriel Jesus អាចនឹងចាកចេញពីក្លិប Manchester City និងផ្ទេរទៅ Inter Milan ដើម្បីជំនួសកន្លែង Lautaro Martinez ។

Gabriel Jesus
Gabriel Jesus

ថ្មីៗនេះ Martinez ត្រូវបានគេរាយការណ៍ថាអាចនឹងផ្ទេរចេញពី Inter Milan ទៅក្លិប Tottenham Hotspur ឬ Arsenal។

ដូច្នេះសារព័ត៌មាន Calciomercato បានចុះផ្សាយថា Jesus អាចនឹងចាកចេញពីទឹកដី Etihad ដោយសារកុងត្រារបស់គេជាមួយ Man City នៅសល់តែ១៨ខែទៀតប៉ុណ្ណោះ។

លោក Piero Ausilio ដែលជាប្រធានដឹកនាំផ្នែកកីឡារបស់ក្លិប Inter Milan បានស្ញើចសរសើរសមត្ថភាពរបស់ Jesus យូរមកហើយ និងធ្លាប់ចង់បានគេតាំងពីគេលេងនៅក្លិប Palmeiras ម៉្លេះ។

គួរបញ្ជាក់ផងដែរថា នៅរដូវកាលនេះ Gabriel Jesus ចូលលេងបានតែ ១៥ប្រកួតប៉ុណ្ណោះ ខណៈដែល Man City កំពុងចង់បាន ខ្សែប្រយុទ្ធ Harry Kane និង Erling Haaland ៕