កាលពីម្សិលមិញនេះ កីឡាករ Curtis Jones ដែលទើបលេងជាលើកដំបូងនៅក្នុងទឹកដី Anfield នោះ ជាអ្នកស៊ុតគ្រាប់បាល់ប៉េណាល់ទីឈ្នះ ពេលដែលក្រុម Liverpool បំបាក់ក្រុម  Arsenal នៅការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី Shootout ក្រោយការប្រកួតស្មើដ៏គួរភ្ញាក់ផ្អើល៥-៥ ដើម្បីឡើងដល់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ League Cup ។

photo of Curtis Jones
កីឡាករ Curtis Jones

កីឡាករ Jones វ័យ១៨ឆ្នាំ បានធ្វើឲ្យក្រុម Liverpool ឡើងទៅវគ្គបន្ទាប់នៃការប្រកួត League Cup ក្រោយពេលក្រុមម្ចាស់ផ្ទះតាមពីក្រោយ១-៣ ២-៤ និង៥-៤ មុនពេលមានគ្រាប់បាល់ស្មើនៅម៉ោងបញ្ចប់ការប្រកួតដោយកីឡាករ Divock Origi ។

Liverpool
ក្រុម Liverpool

វាស្ទើរតែក្លាយជារាត្រីដ៏អស្ចារ្យមួយទៅហើយសម្រាប់ក្រុមភ្ញៀវ Arsenalពេលមានគ្រាប់បាល់ចុងក្រោយរបស់កីឡាករ Joe Willock ប៉ុន្តែវាពិតជាអព្ភូតហេតុ មែនសម្រាប់ក្រុម Liverpool ពេលដែលពួកគេអាចបន្តរដូវកាលដ៏អស្ចារ្យរបស់ពួកគេនោះ។

Arsenal
ក្រុម Arsenal

សូមបញ្ជាក់ថា នៅការប្រកួតមួយនេះ លោក Juergen Klopp គ្រូបង្វឹករបស់ក្រុម Liverpoolនិងលោក Unai Emery គ្រូបង្វឹករបស់ក្រុម Arsenal បានផ្លាស់ប្តូរទម្រង់លេងទាំងស្រុងក្នុងក្រុមរបស់ពួកគេ ពីក្រុមដែលលេងនៅ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។

លោក Juergen Klopp គ្រូបង្វឹករបស់ក្រុម Liverpoolនិងលោក Unai Emery គ្រូបង្វឹករបស់ក្រុម Arsenal បានផ្លាស់ប្តូរទម្រង់លេងទាំងស្រុងក្នុងក្រុមរបស់ពួកគេ ពីក្រុមដែលលេងនៅ Premier League កាលពីចុងសប្តាហ៍កន្លងទៅ៕