ក្រុម Lyon និង Marseille បានបញ្ឈប់ការប្រកួតភ្លាមៗបន្ទាប់ពី Payet ត្រូវមួយដបទឹកសុទ្ធ
ការប្រកួតកាលពីថ្ងៃអាទិត្យក្នុង Ligue 1 រវាងក្រុម Lyon និង Marseille ត្រូវបានបោះបង់ បន្ទាប់ពី Dimitri Payet ត្រូវបានអ្នកគាំទ្រគប់មួយដបទឹកនៅនាទីទី៥។

ក្រោយហេតុការណ៍កើតឡើង កីឡាករ Marseille ទាំងអស់ត្រូវបាននាំចូលក្នុងដោយអាជ្ញាកណ្ដាល។ ហើយបន្ទាប់ពីរងចាំជាយូរកីឡាកររបស់ Marseille មិនបានត្រឡប់ចូលទីលានវិញឡើយ។
ជិត២ម៉ោងបន្ទាប់ពីការប្រកួតបានបញ្ឈប់ ជាផ្លូវការប្រកួតនេះត្រូវបានបោះបង់។ នេះជាលើកទីពីរហើយដែល Payet ជួបបញ្ហាជាមួយដបទឹកដែលកើតឡើងក្នុងបាល់ទាត់ប្រទេសបារាំង។
ការប្រកួតរបស់ Marseille ជាមួយ Nice កាលពីខែសីហាក៏បានបោះបង់ដូចគ្នា ពេលដែលអតីតកីឡាកររបស់ West Ham បានគប់ដបទឹកទៅអ្នកទស្សនា បង្កឲ្យអ្នកគាំទ្រខឹងរត់ចូលក្នុងទីលាន។ ពេលនោះ Nice ត្រូវដក២ពិន្ទុ ខណៈ Payet ជាប់បម្រាមពីរប្រកួត៕