photo of Manchester City
Manchester City win Manchester united

ក្រុម Manchester City បានបង្កើតកំណត់ត្រាថ្មីនៃក្របខ័ណ្ឌ Premier League 14 លើកជាប់ៗគ្នាខណៈដែលពួកគេបានផ្តួលក្រុម Manchester United ក្នុងលទ្ធផល 2-1 នៅទឹកដី Old Trafford កាលពីថ្ងៃអាទិត្យដើម្បីបើកការនាំមុខ 11 ពិន្ទុ ។

អ្នកចាំទី David De Gea បានជួយសង្គ្រោះជាលើកដំបូងក្រោយពីបាល់ Nemanja Matic បានបញ្ជូនអោយ ដែលជាបាល់ជ្រុងរបស់កីឡាករ Leroy Sane ។

ក្រុម Man City បានបញ្ចប់ការស៊ុតត្រឹមនាទីទី 42 ដោយ​ការលើកបាល់ជ្រុង បានធ្វើអោយកីឡាករ Silva បានស៊ុតបានមួយគ្រាប់សម្រាប់ក្រុម ។

ឈានចូលមកម៉ោងបន្ថែមក 4 នាទី ក្រុម Man United បានធ្វើការស៊ុតតាមស្មើវិញនៅនាទីទី 47​ ដោយកីឡាករ Rashford ជាអ្នកស៊ុតតាមស្មើអោយក្រុម ។ ចប់តង់ទី1 Manchester City ស្មើជាមួយ Manchester united 1-1 ។

ការត្រលប់មកវិញនៅក្នុងតង់ទី 2 ក្រុម  Man City បុកសម្រុកម្តងទៀត ដោយការលើបាល់ Free Kick បានធ្វើអោយកីឡាករ​ Otamendi បានស៊ុតនៅគ្រាប់ទី 2 ដល់ក្រុមដោយជាកំហុសរបស់កីឡាករ Man United បានជាធ្វើអោយមាននៅគ្រាប់បាល់ទី 2 ។

នៅនាទីទី 83 កីឡាករ Lukaku បានស៊ុតមួយជើងតែអ្នកចាំទីរបស់ Man City ជួយសង្គ្រោះ តែបាល់មិនបានទៅណាឆ្ងាយនោះទេ បានធ្វើអោយកីឡាករ Mata ស៊ុតមួយជើងទៀត តែអ្នកចាំទី​​ របស់ Man City នៅតែជួយសង្គ្រោះបាល់បានម្តងទៀត ចប់់ការប្រកួត Man City ទទួលបាននៅជ័យជម្នះក្នុងលទ្ធផល 2-1 ។

ប្រភពពី៖  foxsportsasia