​ក្រុម​ការពារ​តំណែង​ជើង​ឯក Manchester City ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Carabao Cup ​ទៅ​ហើយ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម West Ham ​ដោយ​បាល់​ប៉េណាល់ទី ​៥-៣។

Manchester City ​vs West Ham
Manchester City ​vs West Ham

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ម្ចាស់​ផ្ទះ West Ham ​ធ្វើ​បាន​ល្អ​រក្សា​សំណាញ់​ទី​មិន​ឱ្យ​ក្រុម Man City ទាត់​ចូល​នោះ​ទេ។ ដោយ​ចប់​ការ​ប្រកួត ​ពួកគេ​ស្មើ​គ្នា​ក្នុង​លទ្ធផល ​០-០ ​ប៉ុណ្ណោះ ​និង​ត្រូវ​ទាត់​ប៉េណាល់ទី​ដើម្បី​កាត់​សេចក្ដី​យក​ឈ្នះ​ចាញ់។

នៅ​វគ្គ​នេះ​ទៀត​សោត ​ក្រុម West Ham ​កាន់​តែ​ធ្វើ​បាន​ល្អ​ថែម​ទៀត ​ដោយ​៥​គ្រាប់​ធ្វើ​បាន​សម្រេច​ទាំង​៥​គ្រាប់។ ងាក​ទៅ​មើល City ​វិញ ​ពួកគេ​បើក​ឆាក​មក​ដោយ Foden ​ទាត់​មិន​ចូល​នោះ​ទេ។

​ចប់​ការ​ប្រកួត West Ham ​ជា​អ្នក​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Carabao Cup ​ដោយ​យក​ឈ្នះ​លើ​ក្រុម​ការពារ​តំណែង​ជើង​ឯក Man City ​នៅ​វគ្គ​ប៉េណាល់ទី ​៥-៣៕