Photo of Jose Mourinho
Jose Mourinho manager of Man united

លោក Jose Mourinho នឹងមិនអាចបន្ថែមកីឡាកររបស់ក្លិប Man Utd នៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានេះបានទេ លុះត្រាតែរូបគាត់កាត់បន្ថយកីឡាករមួយចំនួននៅឯទឹកដី Old Trafford ។

លោក Mourinho ត្រូវបានគេអនុញ្ញាតឱ្យចំណាយលុយដ៏ច្រើនចាប់តាំងពីការគ្រប់គ្រងរបស់គាត់នៅដើមរដូវកាលមុនដើម្បីទិញកីឡាករនៅពេលទីផ្សារបានបើកការដោះដូរកីឡាករកាលពីខែមករាកន្លងមក។ តែលោកបានចំណាយលុយ 285 លានផោនលើការចុះហត្ថលេខាសំខាន់ៗលើកីឡាករចំនួន 6នាក់ ។

Romelu Lukaku, Nemanja Matic, Victor Lindelof, Paul Pogba, Eric Bailly និង Henrikh Mkhitaryan សុទ្ធសឹងត្រូវបានចុះហត្ថលេខាជាមួយនឹងប្រាក់រង្វាន់ដ៏ធំពីអតីតគ្រូបង្វឹករបស់ Chelsea រូបនេះ ។

តាម​ការ​ឲ្យ​ដឹង Man Utd បាន​ប្រាប់​ទៅ Mourinho ថា​ អាច​ទិញ​កីឡាករ​ថ្មី​បញ្ចូល​​ក្រុម​ទៀត​បាន តែ​គួរ​លក់​កីឡាករ​ធ្លាក់​ជើង​ចោល​ខ្លះ​។​ កីឡាករ​ដែល​ជា​មុខ​សញ្ញា​លក់​ចេញ​មាន​ដូច​ជា Luke Shaw និង Marouane Fellaini៕​​

ប្រភពពី៖ dailymail