ក្រុមម្ចាស់ជើងឯក UEFA Europa League 2017 Manchester United ត្រូវបានចាប់ឆ្នោតប៉ះគូប្រជែង Club Bruges ដែលជាក្លឹបរបស់ប្រទេសប៊ែលហ្សិក ក្នុងវគ្គ ៣២ក្រុមចុងក្រោយនៃ UEL នារដូវកាលឆ្នាំ២០១៩-២០២០។

Manchester United
ក្រុម Manchester United

Man Utd បានឈ្នះពាននេះជាលើកដំបូងប្រវត្តិសាស្រ្តរបស់ក្លឹប នៅពេលបំបាក់គូប្រជែង Ajax របស់ហូឡង់ក្នុងលទ្ធផល ២-០ កាលឆ្នាំ២០១៧ នៅទីក្រុង Stockholm នៃប្រទេសស៊ុយអែត ក្រោមការបង្វឹករបស់អ្នកចាត់ការទូទៅ Jose Mourinho ដែលបច្ចុប្បន្នកំពុងដឹកនាំក្លឹប Spurs។

UEFA Europa League 2017 Manchester United
UEFA Europa League 2017 Manchester United

ក្នុងការចាប់ឆ្នោតជ្រើសរើសគូប្រកួតនាយប់មិញនេះ ដែលត្រូវបានធ្វើឡើងនៅទីក្រុង Nyon ប្រទេសស្វីសនោះ ២ក្រុមផ្សេងទៀតរបស់អង់គ្លេសរួមមាន កាំភ្លើងធំ Arsenal ប៉ះក្រុមរបស់ប្រទេសក្រិក Olympiakos នៅពេលដែល Wolverhamton Wanderers ត្រូវប៉ះក្រុម Espanyol របស់អេស្ប៉ាញដែលនឹងធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្រាប់ជើងទី១ មុនពេលជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែ-ឆ្នាំដដែល។

Manchester United
Manchester United