Photo by Luke Shaw
Manchester United ready to sell Luke Shaw

ក្លិបបិសាចក្រហម United ត្រៀមលក់ Luke Shaw ក្នុងតម្លៃប្រមាណ 20 លានផោននៅពេលដែលទីផ្សារដោះដូរកីឡាករបើកឡើងវិញ។

ក្លិប Fenerbahce បានសម្តែងការចាប់អារម្មណ៍ក្នុងការនាំយកកីឡាករជម្រើសជាតិអង់គ្លេសរូបនេះដោយខ្ចីជើង ប៉ុន្តែក្រុម Man United មិនចង់អោយកីឡាកររូបនេះនៅជាមួយក្រុមនេះទៀតទេ ។

ក្លិប Fenerbahce សុខចិត្តចំណាយប្រាក់ជាង 130,000 ផោនក្នុងមួយសប្តាហ៍របស់កីឡាករ Shaw  ប៉ុន្តែខ្សែការពាររូបនេះមិនមានចំណាប់អារម្មណ៍ក្នុងការផ្លាស់ទៅលេងនៅក្លិប Turkey ទេ ហើយ Manchester United នឹងចង់កាត់បន្ថយទំនាក់ទំនងជាមួយកីឡាកររូបនេះឱ្យបានល្អបន្ទាប់ពីលោក Jose Mourinho បានបញ្ជាក់យ៉ាងច្បាស់ថាគាត់គ្មានអនាគតទេនៅក្លឹបនេះ។

ប្រភពពី៖ thetimes