photo of Manchester United
Manchester United

ក្រុមបិសាចក្រហម Manchester United បានរកជ័យជម្នះនៅ Premier League ខណៈដែលពួកគេបានផ្តួល West Brom ក្នុងលទ្ធផល 2-1 នៅ Hawthorns កាលពីថ្ងៃអាទិត្យ។

នៅក្នុងការប្រកួតក្រុម Manchester United បាននាំមុខនៅក្រុម West Brom 1-0 ដោយការរកគ្រាប់បាល់ពីកីឡាករ Lukaku​ នៅនាទី 25  ដោយការបោះបាល់ចេញពីកីឡាករ Marcus Rashford។

នៅពាក់កណ្ដាលតង់ទី 1 ក្រុម Manchester United នៅតែមានឪកាសគ្រប់គ្រងបាល់លើម្ចាស់ផ្ទះដដែល ដោយការរកគ្រាប់បាល់ទី 2 សម្រាប់ក្រុមដែលចេញពីជើងរបស់កីឡាករ Jesse Lingard ដោយការស៊ុតបាល់ប៉ះជើងខ្សែការពាររបស់ក្រុម West Brom ចូលទីខ្លួនឯងនៅនាទី 35 ចប់តង់ទី 1 ក្រុម  Manchester United បាននាំមុខ 2-0 លើក្រុមម្ចាស់ផ្ទះ ។

ឈានចូលតង់ទី​ 2 ក្រុមម្ចាស់ផ្ទះមានឪកាសច្រើនជាងនៅតង់ទី 1 ដោយការវាយបកបាន 1 គ្រាប់វិញនៅនាទី 77 ដោយការរកបាល់ពីកីឡាករ Gareth Barry ដែលជាការទាត់បាល់ជ្រុង របស់កីឡាករ Chris Brunt ធ្វើអោយក្រុមតាមពីក្រោយក្រុមភ្ញៀវវិញ នៅលទ្ធផល 1-2 ចប់ការប្រកួតក្រុម Manchester United ទទួលបាននៅជ័យជម្នះលើក្រុមម្ចាស់ផ្ទះ​ West Brom ។

ប្រភពពី៖ foxsportsasia