photo of Pahang FA
Pahang FA vs Johor Darul Ta’zim

ក្លិប Pahang FA ដែលជាក្លិបកីឡាករកម្ពុជា ចាន់ វឌ្ឍនាកា កំពុងប្រកបអាជីពជាមួយ បានប្រកួតតតាំងជាមួយក្រុមខ្លាំងប្រចាំប្រទេស Johor Darul Ta’zim FC ក្នុងពានកម្រិតទី២ប្រចាំប្រទេស Malaysia FA Cup 2018 វគ្គ៨ក្រុមចុងក្រោយ ដែលបានបញ្ចប់ទៅដោយលទ្ធផល ០ទល់០ កាលពីល្ងាចថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៨ ម្សិលមិញ។

ការប្រកួតដ៏ជក់ចិត្តនេះ កីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ក៏បានបង្ហាញវត្តមានជាង ៨០នាទីផងដែរ ក្នុងតំណែងខ្សែបម្រើ-ប្រយុទ្ធ ប៉ុន្ដែមិនអាចបំប៉ោងសំណាញ់ទីជួយឲ្យក្រុមទទួលបានជ័យជម្នះនោះទេ គ្រាដែលក្រុមការពារតំណែងជើងឯកលីគកំពូលម៉ាឡេស៊ី Johor Darul Ta’zim FC ក៏គ្មានឱកាសស៊ុតបំប៉ោងសំណាញ់ទីក្រុមជើងឯករងឆ្នាំចាស់នេះដែរ ។ ដូច្នេះក្រុមទាំងពីរ នឹងត្រូវជួបគ្នាជើងទី២ នាថ្ងៃទី២០ ខែមេសាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ទោះបី​ជា​ការប្រកួត​រៀង​ៗ​ខ្លួនកាលពី​លើកមុន ក្រុម​ទាំង​ពីរ​អាច​រក​គ្រាប់​បាល់​បាន​យ៉ាង​ងាយៗ​ តែ​ពេល​មក​ជួបគ្នា​ក្រុម​ទាំង​ពីរ​នេះ​មិន​អាចមាន​ក្រុម​ណា​បំបែក​ពង​មាន់​បាន​ទេ។​

ចំពោះកម្មវិធីប្រកួតនាល្ងាចថ្ងៃទី០៧ ខែមេសានេះវិញ គឺក្រុម PKNP របស់កីឡាករ កែវ សុខផេង ត្រូវបើកទ្វារផ្ទះទទួលក្រុម Felda United នៅក្នុងជំនួបជើងទី១ ដូចគ្នា ។ រីឯ ២ប្រកួតទៀត គឺក្រុម Perak ប៉ះក្រុម PKNS FC និងក្រុម Kuala Lumpur ប៉ះក្រុម Selangor ។ ដោយឡែកការប្រកួតជើងទី២ គឺគ្រោងធ្វើឡើងនៅថ្ងៃទី២០-២១ ខែមេសាខាងមុខដូចគ្នា ៕

photo of Pahang FA
Pahang FA vs Johor Darul Ta’zim