Photo of Real Madrid
Real Madrid move up to third in La Liga

ក្រុម Real Madrid បានដណ្ដើមចំណាត់ថ្នាក់លេខ 3 ពី Valencia ក្នុងក្របខណ្ឌ័ La Liga ដោយការទទួលជ័យជម្នះក្នុងលទ្ធផល 3-1 លើក្រុម Leganes ។

ក្រុមម្ចាស់ជើងឯករដូវកាលមុនឥឡូវនេះបានក្លាយជាក្រុមលេខ 3 ដោយមាន 48 ពិន្ទុពីលើក្រុម Valencia ដែលមាន 46 ពិន្ទុ ។

មិនតែប៉ុណ្ណោះពួកគេបានឈានដល់វគ្គជម្រុះដោយស្វ័យប្រវត្តិសម្រាប់ Champions League រដូវកាលក្រោយ ប៉ុន្តែក្រុម Los Blancos ឥឡូវនេះមាន 9 ពិន្ទុនាំមុខក្រុម Sevilla ដែលមានចំណាត់ថ្នាក់ទីប្រាំ ។

ក្រុម Barcelona និង Atletico Madrid នៅតែនាំមុខក្រុមរបស់លោក Zinedine Zidane ដោយ Barcelona មានពិន្ទុ 62 និង Atletico មាន 55 ពិន្ទុ ប៉ុន្តែក្រុម Real Madrid កំពុងធ្វើហាត់សមយ៉ាងខ្លាំងសម្រាប់ការប្រកួតក្នុងក្របខណ្ឌ័ La Liga បន្ថែមទៀត ។ នេះជាអ្វីដែល Sergio Ramos បានចង្អុលបង្ហាញក្រោយការប្រកួត ។

ប្រភព៖ marca