Photo of Ronaldo
Ronaldo of Real Madrid

វិបត្តិ​របស់ Real Madrid នៅ​ La Liga បាន​វិល​ត្រលប់​មក​វិញ​ហើយ​ខណៈ​ដែល ការ​ទាត់​បញ្ចូល​ទី​ចុងម៉ោង​របស់ Levante ក្នុងការ​តាម​ស្មើ ២-២ នៅ​រាត្រី​ថ្ងៃ​សៅរ៍ បាន​ធ្វើ​ឲ្យ​អធិរាជ​ស​ ខកខាន​៣​ពិន្ទុ។

​នៅ​នាទី​ទី​៨៩ Giampaolo Pazzini របស់​ក្រុម​ម្ចាស់​ផ្ទះ​Levante បង្ហើយ​មួយ​ជើង​តាម​ស្មើ​ក្រុម​ជើងឯក​ច្រើន​ជំនាន់។ បើ​តាម​ប្រភព​ព័ត៌មាន Marca របស់​អេស្ប៉ាញ មើល​ឃើញ​ថា​ក្នុង​ការ​ប្រកួត​នេះ ទាំង Ronaldo និង Gareth Bale បាត់បង់​ឱកាស​ច្រើន​ក្នុង​ការ​គ្រប់គ្រងបាល់​និង​បញ្ចប់​ទី។ រីឯប្រព័ន្ធ​ការពារ​​របស់​ក្រុមយក្ស​អេស្ប៉ាញ​វិញ សម្រាប់​ការ​ប្រកួត​យប់មិញ​ធ្លុះធ្លាយ​ច្រើន​អន្លើ ដែល​ធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​ក្រុម​កៀក​បាតតារាង Levante សម្រុក​ទៅ​ម្តងណា​ក៏​អាច​រក​គ្រាប់​បាល់​បាន​។

Photo of Isco and Giampaolo Pazzini
Isco and Giampaolo Pazzini

ការ​ប្រកួត​នេះ​ធ្វើ​ឱ្យ Real Madrid ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី ៤ ក្នុង​ក្របខ័ណ្ឌ La Liga ដោយ​មាន ១៨​ ពិន្ទុ​ពី​ក្រោយ​ក្រុម​នាំមុខ​ Barcelona ដែល​នឹង​ទៅ​សួរ​សុខទុក្ខ​ក្រុម Espanyol នៅ​ថ្ងៃ​អាទិត្យ​នេះ។ វា​គឺ​ជា​ប្រកួត​​ស្មើ​លើក​ទី ៦ របស់ Zinedine Zidane នៅ​រដូវកាល​នេះ បូក​រួម​នឹង​ប្រកួត​ចាញ់​៤​លើក​ទៀត៕