នៅ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​ចន្ទ​ក្រុម​អធិរាជ​ស Real Madrid នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម Sevilla នៅ​ជំនួប​ជុំ​ទី ៣៥ នៃ​ក្របខ័ណ្ឌ La Liga។

Real Madrid vs Sevilla
Real Madrid vs Sevilla

ប្រកួត​យប់​នេះ​គឺ​ពិត​ជា​សំខាន់​ណាស់ ហើយ​អ្នក​គាំទ្រ​ក៏​ទន្ទឹងរងចាំ​ចង់​ដឹង​លទ្ធផល​បំផុត​ដែរ បន្ទាប់​ពី​យប់មិញ​គូរ Atletico Madrid ជាមួយនឹង Barcelona បញ្ចប់​ទៅ​ត្រឹមលិទ្ធផល​ស្មើ ០ ទល់នឹង ០ ។

Luka Mudric ft Rakitic
Luka Mudric ft Rakitic

ប្រសិន​ណាក្រុម Real Madrid ឈ្នះ​យប់​នេះ ពួក​គេ​នឹង​រំកិល​មក​ឈរ​ស្មើពិន្ទុជាមួយ​ក្រុម At Madrid ដែល​មាន ៧៧ ពិន្ទុ ប៉ុន្តែ​បើ Sevilla ឈ្នះ​វិញ នោះ​ពួក​គេ​នឹង​បន្ថែម ៣ ពិន្ទុ មាន ៧៣ ពិន្ទុ ហើយ ក្រុម Sevilla ក៏អាចនៅប្រជែងពានរង្វាន់ Laliga ជាមួយក្រុមធំៗទាំង ៣ បានផងដែរ​ខណះ​ដែល​ការប្រកួត​សល់ត្រឹម ៣ ជុំតែប៉ុណ្ណោះ ។

Rakitic ft Kroos
Rakitic ft Kroos

វា​នឹង​កាន់​តែ​ល្អ​មើល​ក្នុង​ករណី​ដែល Sevilla អាច​យក​បាន ៣ ពិន្ទុ​ពី Real Madrid ពោល​គឺ​ក្រុម​ប្រជែង​ពាន La Liga នៅ ៣ ជុំ​ចុង​ក្រោយ នឹង​មាន​ដល់​ទៅ ៤ ក្រុម ។