ក្រុមអធិរាជស Real Madrid បានគ្រងតំណែងជើងឯកពានរង្វាន់ Spanish Super Cup 2020 បន្ទាប់ពីយក់ឈ្នះគូប្រជែង Atletico Madrid ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-១ ក្រោយប្រកួត ១២០នាទីពេញ ស្មើគ្នា ០-០។

Real Madrid
Real Madrid គ្រងតំណែងពានរង្វាន់ Spanish Super Cup 2020

ការប្រកួតដែលត្រូវបានធ្វើឡើងនារាត្រីថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ ក្នុងកីឡដ្ឋានដែលស្ថិតក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ក្រុមរបស់លោក Zinedine Zidane នៅសល់សមាជិកតែ ១០នាក់ផងដែរក្នុងនាទីបន្ថែម ១៥នាទី ២ដង នៅពេលដែលអាជ្ញាកណ្តាលពិន័យកាតក្រហមកីឡាករ Federico Valverde ដោយសារបង្កកំហុសទៅលើកីឡាករខ្សែប្រយុទ្ធ Alvaro Morata។

Real Madrid Vs Atletico Madrid
Real Madrid Vs Atletico Madrid

នេះជាលើកទី១ ផងដែរសម្រាប់ Real Madrid ដែលបានឈ្នះពាន Super Cup នេះគិតចាប់តាំងពីឆ្នាំ២០១៧ មក ហហើយក៏ជាលើកទី១១ ផងដែរដែល Real Madrid ឈ្នះពានលំដាប់ទី៣ អេស្ប៉ាញមួយនេះ នៅពេលដែលពានលេងជារៀងរាល់ឆ្នាំនេះត្រូវបានធ្វើការកែប្រែរូបមន្ត ដោយជ្រើសរើសតែ ២ក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ និងលេខ២ នៅ La Liga និង ២ក្រុមទៀតលេខ១ និងលេខ២ ក្នុងពាន Copa del Rey៕

Real Madrid
ក្រុម Real Madrid