ក្រុម Spurs យកឈ្នះ ក្រុម Leicester City នៅចុងម៉ោងទៅហើយ
ក្រុម Spurs បានយកឈ្នះលើក្រុម Leicester City បានក្នុងលទ្ធផល ៣ ទល់នឹង ២ ដោយពួកគេរកបានដល់ទៅ ២គ្រាប់នៅចុងម៉ោងនាទី ៩៥ និង ៩៧។

ក្នុងការប្រកួតពានរង្វាន់ English Premier League នេះដែរ ក្រុមម្ចាស់ផ្ទះ Leicester City បាននាំមុខទៅលើក្រុម Spurs រហូតដល់នាទី ៩០+៥ ឯណោះ ។
ប៉ុន្តែសល់ប៉ុន្មាននាទីចុងក្រោយនេះ ក្រុមរបស់លោក Conte ធ្វើបានល្អ វាយបករហូតរកគ្រាប់បាល់តាមស្មើបានក្នុងនាទី ៩៥ នេះហើយចុងម៉ោងនាទី ៩៧ ពួកគេថែមបាន ១គ្រាប់ទៀត ដើម្បីយកឈ្នះក្នុងលទ្ធផល ៣ ទល់នឹង ២ វិញតែម្ដង។
ដោយ២គ្រាប់ដែលធ្វើបាននៅចុងម៉ោងយ៉ាងគួរឱ្យភ្ញាក់ផ្អើលនេះចេញពីជើងកីឡាករ Steven Bergwijn ដែលជាកីឡាករប្ដូរចូលនៅនាទី ៧៩។ ការធ្វើបានល្អនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រក្រុម Spurs ភ្ញាក់ផ្អើលក៏ដូចជាសប្បាយចិត្តខ្លាំងមែនទែនជាមួយលទ្ធផលនេះ៕