ក្រុម​ Valencia បាន​ដើរ​ចេញ​ពី​ទីលាន​ អំឡុង​ពេល​កា​ប្រកួត​​ចាញ់ Cadiz ២-១ ក្នុង​ពាន La Liga កាល​ពី​យប់​មិញ បន្ទាប់​ពី​មាន​ការរើសអើង​ពូជសាសន៍។

Valencia
Valencia

ខ្សែ​ការពារ Mouctar Diakhaby របស់​ក្រុម Valencia ខឹងសម្បារ​យ៉ាង​ខ្លាំង​​នៅ​វគ្គ​ទី​មួយ ពេល​ប៉ះ​ពាក្យ​សម្ដី​គ្នា​ជាមួយ​កីឡាករ Juan Cala របស់ Cadiz។ ភ្លាម​នោះ Diakhaby បាន​ទៅ​តវ៉ា​ជាមួយ​អាជ្ញាកណ្ដាល​ថា កីឡាករ​របស់ Cadiz បាន​ប្រើ​ពាក្យ​រើសអើង​ពូជសាន៍​មក​លើ​ខ្លួន។

Valencia
Valencia

ក្រុម Valencia ទាំង​មូល​បាន​ដើរ​ចេញ​ពី​ទីលាន​​ដើម្បី​តវ៉ា ខណៈ Diakhaby បញ្ជាក់​ខ្លួន​ពិត​ជា​ត្រូវ​បាន​គេ​រើសអើង​មែន។ ក្រោយ​មួយសន្ទុះ Diakhaby បាន​ប្រាប់​ឲ្យ​មិត្ត​រួម​ក្រុម​ទាំង​អស់​បន្ត​ការ​ប្រកួត​ធម្មតា តែ​គេ​សុំ​ប្ដូ​ចេញ​​មិន​លេង​ទៀត​ទេ។ ក្រោយ​បន្ត​ការ​ប្រកួត Valencia បាន​ត្រឹម​បរាជ័យ ២-១ ដោយ​សារ Cadiz៕

Valencia
Valencia