ក្រុម West Brom ធ្លាក់ចេញ Premier League បន្ទាប់ពី Southampton ផ្តួលក្រុម Swansea

ក្រុម West Brom ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ហើយកាលពីថ្ងៃអង្គារទី៨ឧសភា ក្រោយពីក្រុម Southampton ផ្តួលក្រុម Swansea ១-០ ដោយបន្សល់នូវកិច្ចការដ៏លំបាកសម្រាប់ក្លិបរបស់ប្រទេសវែលមួយនេះដើម្បីរក្សាឱ្យបាននូវវត្តមានរបស់ខ្លួនរយៈពេល៧ឆ្នាំក្នុងលីកកំពូល។
កីឡាករ ម៉ាណូឡូ ហ្គាបប៊ីអាឌីនី បានស៊ុតបញ្ចូលទីនៅនាទីទី ៧២ ខណៈដែលក្រុម Southampton រំកិលផុតពីតំបន់កាត់ចោលចំនួន ៣ ពិន្ទុ និងសឹងតែធានារក្សាបានកៅអីនៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលក្រោយ ដោយសារតែភាពខុសគ្នានៃចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីធៀបនឹង Swansea។
Gabbiadini បានចូលលេងក្នុងនាមជាកីឡាករបម្រុងត្រឹមតែរយៈពេល ៤នាទីប៉ុណ្ណោះ ហើយវាជាគ្រាប់បាល់ទី៥របស់គេនៅរដូវកាលនេះ។ លទ្ធផលនេះ មានន័យថា ក្រុម Southampton ត្រូវឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ១៦ នៅលើតារាង ដោយនាំមុខលើក្រុមស្ថិតក្នុងតំបន់កាត់ចោល Swansea ចំនួន៣ពិន្ទុ។ ជ័យជម្នះរបស់ក្រុម Southampton បាននាំឲ្យក្រុម West Brom ត្រូវធ្លាក់ទៅលេងក្នុងក្របខ័ណ្ឌ Championship តែម្តង ក្រោយពីរយៈពេល៨រដូវកាលក្នុងក្របខ័ណ្ឌកំពូល៕

គួររំលឹកថា ក្រុមដែលធ្លាក់ស្វ័យប្រវត្តិ គឺ Stoke និង West Brom ហើយ Swansea, Huddersfield (សល់១ប្រកួតក្នុងដៃ) និង Southampton នឹងមានមួយត្រូវជ្រុះទៅ Championship ប៉ុន្តែ Swansea មានភាគរយធ្លាក់ខ្ពស់ជាងគេ ព្រោះចាញ់គេ ៣ ពិន្ទុពីតំបន់កាត់ចោល៕
ប្រភព៖ sky