ក្រុម West Brom បានធ្វើឱ្យក្រុម Liverpool ខកចិត្តយ៉ាងខ្លាំងក្រោយស្មើគ្នា

ក្រុមហង្សក្រហម Liverpool បានខកចិត្តយ៉ាងខ្លាំងក្រោយពីគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីសោះ សម្រាប់ការលេងរបស់ពួកគេ ខណៈដែលពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ 0-0 ជាមួយក្រុម West Brom កាលនៅទឹកដី Anfield កាលពីថ្ងៃពុធ។
ក្រុមម្ចាស់ផ្ទះបានមានការប្រកួតស្មើ 1-1 ជាមួយក្រុម Everton ហើយជាមួយនឹងនោះកីឡាករ Philippe Coutinho និង Roberto Firmino ក៏បានត្រលប់ចូលលេងវិញក្រោយពីអវជ្ជមានពួកគេ គេរំពឹងថា នឹងមានការឈ្នះលើក្រុម Baggies ។
ក្រុមរបស់លោក Alan Pardew បានចាប់ផ្តើមការប្រកួតយ៉ាងល្អ ខណៈដែលពួកគេបានវាយសម្រុកនៅក្នុងទឹកដី Merseysiders និងបានបង្កើតឱកាសដ៏ល្អមួយនៅពេលដែលកីឡាករ James McClean បានកាត់បាល់ឱ្យ Hal Robson-Kanu តែសម្រាប់ការព្យាយាមរបស់គេដែលត្រូវបានរារាំងដោយ Ragnar Klavan ។
ក្រុមហង្សក្រហមបានវាយបកជាមួយនឹងការវាយប្រហារដោយខ្លួនឯង ខណៈដែលកីឡាករ Firmino បានធ្វើការលេងយ៉ាងល្អក្នុងការបញ្ជូនបាល់អោយកីឡាករ Georginio Wijnaldum តែក្នុងការស៊ុតបាល់បានធ្វើអោយខកចិត្តយ៉ាងខ្លាំង។
ក្រុម Liverpool បានមានឪកាសជាច្រើននិងធ្វើការស៊ុតជាច្រើនលើកច្រើនសារក្នុងការបុកសម្រុកតែនៅតែមិនបានទទួលបានលទ្ធផលមួយណាឡើយ។
នៅចុងបញ្ចប់ក្រុម Liverpool នៅតែមិនអាចរកគ្រាប់បាល់បានក្នុងការប្រកួតពីរលើកនេះ បានត្រឹមតែស្មើជាមួយនឹងគូរប្រកួតប៉ុណ្ណោះ។
ប្រភពពី៖ foxsportsasia