ក្រូអាតយកឈ្នះអេស្ប៉ាញ ក្នុងពានរង្វាន់ Nations League យប់មិញ (វីដេអូ)
16 Nov 2018 - 11:12:34 SHARE
ជម្រើសជាតិក្រូអាតអាចរកបានគ្រាប់ចុងម៉ោងយកឈ្នះអេស្ប៉ាញលទ្ធផល 3-2 នៅពាន Nations League ស្របពេលលទ្ធផលនេះបន្តជីវិតឱ្យអង់គ្លេសមានឱកាសប្រជែងពានជាបន្តទៀត។

3គ្រាប់ជ័យជម្នះរបស់ម្ចាស់ផ្ទះ រកបានដោយកីឡាករ Andrej Kramaric នៅនាទីទី54 និងមិត្តរួមក្រុម Tin Jedvaj រកបាន 2គ្រាប់នៅនាទីទី69 និងនាទីទី90 ខណៈ 2គ្រាប់របស់អេស្ប៉ាញ រកបានដោយកីឡាករ Dani Ceballos នាទីទី56 និងកីឡាករខ្សែការពាឆ្នើម Sergio Ramos នៅនាទីទី78 ដោយការទាត់បាល់ពិន័យ 11ម៉ែត្រ។
1ប្រកួតបន្ទាប់របស់ក្រុមក្រូអាត ត្រូវបន្តប៉ះក្រុមជម្រើសជាតិអង់គ្លេស នៅថ្ងៃអាទិត្យ ទី18 ខែវិច្ឆិកា ឆ្នាំ2018 នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសក្នុងកីឡដ្ឋាន Wembley៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភព៖ theguardian
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព