ក្រុមបាល់ទាត់ជម្រើសជាតិ ក្រូអាត បានឡើងទៅប៉ះអង់គ្លេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយទម្លាក់ម្ចាស់ផ្ទះរុស្ស៊ី ដោយបាល់កាត់ក្ដីប៉េណាល់ទី១១ម៉ែត្រ ដោយលទ្ធផល ៤-៣ ក្រោយប្រកួតពេញម៉ោងនិងថែម ១៥នាទី២ដងស្មើគ្នា ២-២ ក្នុងវគ្គ៨ក្រុម កាលពីយប់មិញនេះពាន World Cup 2018។

ក្រូអាត​​ ប៉ះ ​រុស្ស៊ី​
ក្រូអាត​​ ប៉ះ ​រុស្ស៊ី​

នេះ​ជា​​ការ​លើក​មក​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​លើក​ដំបូង​របស់​ក្រូអាត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​។ ការប្រកួតក្នុងវគ្គ ៨ក្រុមចុងក្រោយ ត្រូវបានបញ្ចប់ជាផ្លូវការ ដោយបារាំងឡើងទៅប៉ះប៊ែលហ្ស៊ិក ខណ:អង់គ្លេស ប៉ះក្រូអាត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០១៨ នៅ FIFA World Cup លើកទី២១នេះ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC