ក្រូអាត វាបកយកឈ្នះអង់គ្លេស 2-1 ក្នុងម៉ោងថែមពាន World Cup
ក្រុមបាល់ទាត់ក្រូអាត បានវាបកយកឈ្នះអង់គ្លេស 2-1 ក្នុងនាទីបន្ថែម 15នាទី 2ដង ដោយបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវប៉ះជាមួយបារាំង នូវថ្ងៃទី 15 ខែនេះហើយដើម្បីដណ្ដើមយកពានរង្វាន់ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នេះស្របពេល ប៊ែលហ្សិក និងត្រូវប៉ះ អង់គ្លេស ប្រកួតយកលេខ3 ។

ខ្សែប្រយុទ្ធរបស់ក្រូអាត Mario Mandzukic ដែលមកក្លឹបយក្សអីុតាលី Juventus រកបានមួយគ្រាប់នៅនាទីទី118 ក្នុងម៉ោងថែម 15នាទីលើកទី2 ក្រោយពេលមិត្តរួមក្រុម Ivan Perisic ដែលលេងអោយ Inter Milan រកគ្រាប់តាមស្មើនៅនាទីទី68 បន្ទាប់ពីអង់គ្លេសបានបើកការនាំមុខតាំងពីនាទីទី5 មកម៉្លេះដោយបាល់ពិន័យហ្រ្វីឃីកទាត់ដោយកីឡាករពាក់លេខ១2 Kieran Trippier ពីចម្ងាយ។
ក្រូអាត ឡើងទៅនឹឹងត្រូវប៉ះបារាំងនៅវគ្គផ្តាច់ព្រ័ត្រដែលបានរាត្រីម៉ោង 10យប់ថ្ងៃអាទិត្យ ទី15 ខែកក្កដា ដើម្បីប្រជែងយកពានរង្វាន់ World Cup 2018 លើកទី21 នេះ ៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភពពី៖ BBC