ក្រោមការដឹកនាំគ្រូថ្មី Real Madrid បើកឆាកឈ្នះ 4-0 ( វីដេអូ)
លោក Santiago Solari ចាប់ផ្តើមការងារជាអ្នកចាត់ការបណ្តោះអាសន្នក្រុម Real Madrid ប្រកួតដំបូងបានយ៉ាងល្អ ដោយជួយឱ្យយក្រុមស្តេចស ឈ្នះទៅលើម្ចាស់ផ្ទះដែលជាក្រុមមកពី League លំដាប់ទី៣1របស់អេស្ប៉ាញ ក្នុងការប្រកួត Copa del Rey វគ្គ32ក្រុម ជើងទី1 នៅកីឡដ្ឋាន Alvarez Claro កាលពីយប់មិញ។

ពិតណាស់ លោក Solari បានឡើងដឹកនាំ Real Madrid ជំនួស Julen Lopetegui ដែលត្រូវបានក្លឹបបណ្តេញចេញ កាលពីថ្ងៃចន្ទ ដោយដឹកនាំក្រុមនេះបានត្រឹមតែ 14ប្រកួតប៉ុណ្នោះ។
4គ្រាប់របស់ម្ចាស់ឯងពានអឺុរ៉ុបមួយនេះរកបានដោយខ្សែប្រយុទ្ធ Karim Benzema, Marco Asensio, Alvaro Odriozola និង Cristo Gonzalez ។ ការប្រកួតជើងទី2 នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Santiago Bernabeu នាថ្ងៃទី05 ខែក្រោយ៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភព៖ BBC