សៀង ចន្ធា ត្រូវបានជ្រើសរើសចូលបញ្ជី២០នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ ទៅចូលរួមការប្រកួតពានរង្វាន់អន្តរជាតិមួយនៅខេត្តប៊ិញយឿង ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូ។

photo of សៀង ចន្ធា
ខ្សែប្រយុទ្ធវ័យ១៧ឆ្នាំ សៀង ចន្ធា

ខ្សែប្រយុទ្ធវ័យ១៧ឆ្នាំជាកម្លាំងស្នូលមួយរូបសម្រាប់ក្រុមជម្រើសជាតិនាពេលកន្លងមក និងរួមចំណែកសំខាន់នាំក្រុម U22 ទៅកាន់​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេមជាប្រវត្តិសាស្ត្រ។

សៀង ចន្ធា
សៀង ចន្ធា

សូមជម្រាបជូនដែរថា ពានរង្វាន់មិត្តភាពនៅខេត្តប៊ិញយឿងនេះមាន៣ក្រុមផ្សេងទៀតចូលរួម គឺ​ U20 វៀតណាម, ក្រុមធំ Becamex Binh Duong និង U20 មីយ៉ាន់ម៉ា។

U22
U22

U20 វៀតណាម ត្រូវជួបជាមួយ U20 កម្ពុជា នៅថ្ងៃអាទិត្យ ទី១៥ មួយថ្ងៃក្រោយម្ចាស់ផ្ទះ Binh Duong ជួប U20 មីយ៉ាន់ម៉ា។ ក្រុមឈ្នះត្រូវប៉ះគ្នា​នៅវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមចាញ់ប្រកួតយកលេខ៣៕