ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមបិសាចក្រហម Manchester United បាននិយាយអំពីការបរាជ័យ ១ ទល់នឹង ២ ជាមួយក្រុម Young Boys នៅប្រទេសស្វីស។

Cristiano Ronaldo
Cristiano Ronaldo

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ Cristiano Ronaldo បានសរសេរក្នុងគណនី Twitter ថា “ វាមិនមែនជាលទ្ធផលដែលយើងចង់បាន។ ប៉ុន្តែវាដល់ពេលដែលពួកយើងត្រូវងើបឡើងវិញហើយផ្តោតលើការប្រកួតបន្ទាប់” ។

ដើម្បីសង្ខេបឡើងវិញខ្សែប្រយុទ្ធឆ្នើមវ័យ ៣៦ ឆ្នាំរូបនេះបានរកគ្រាប់បាល់តែមួយគត់ឲ្យក្រុមបិសាចក្រហម Man United ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅថ្ងៃបើកឆាកដំបូង។