photo of Cardiff City
ក្រុម Cardiff City ឡើងមកលេងនៅក្របខ័ណ្ឌ Premier League

ក្រោយបាត់មុខចេញពីក្របខណ្ឌ Premier League អស់រយះពេល 4ឆ្នាំ ពេលនេះក្រុម Cardiff បានវិលមកកាន់លីកកំពូលអង់គ្លេស Premier League វិញហើយ ​ក្រោយ​ប្រកួតស្មើ​គ្នា​ 0-0 ជាមួយ​ Reading កាល​ពី​ចុង​សប្ដាហ៍​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​លំដាប់​ទីពីរ​របស់​អង់គ្លេស។​

ពិតណាស់ ក្រុមដែលកក់កៅអីទៅ Premier League ដំបូងគឺ Wolverhampton បន្ទាប់មកគឺ Cardiff ដូច្នេះនៅមានកៅអីទំនេរមួយទៀតសម្រាប់ក្រុមដែលនៅសល់។ សម្រាប់នៅលីគកំពូលអង់គ្លេសវិញ Stoke City បានធ្លាក់ទៅ Championship ជាស្ថាពរ ស្របពេល West Brom, Swansea និង Southampton កំពុងប្រជែងគ្នាធើ្វយ៉ាងណាអោយរួចផុតពីតំបន់ដែលត្រូវគេកាត់ចោល៕

ប្រភពពី៖ theguardian