អ្នកចាត់ការ​​ក្លឹប​ Chelsea លោក Frank Lampard ​កំពុង​ពិចារណា​ដាក់​ឲ្យ​អ្នក​ចាំទី KepaArr izabalaga អង្គុយ​មើល​រហូត​ដល់​ចប់​រដូវកាល​ខណ: កីឡាករសញ្ជាតិ​អេស្ប៉ាញ​វ័យ​២៥​ឆ្នាំ​រូបនេះ​ត្រូវ​បាន​ជំនួស​ដោយ​អ្នក​ចាំទីវ័យ​៣៨​ឆ្នាំ​ Willy Caballero អំឡុង​ពេលប្រកួត​ស្មើ​២-២ជាមួយ​ក្រុម Leicester ។

photo of KepaArr izabalaga
អ្នក​ចាំទី KepaArr izabalaga

វាគឺជាលើកដំបូង​ហើយ​ដែល​ Kepa ត្រូវបាន​ដាក់​ឲ្យ​អង្គុយ​មើលនៅក្របខណ្ឌ​ EPL នៅរដូវកាលនេះ បន្ទាប់ពី​មាន​កំហុស​ជា​បន្តបន្ទាប់ហើយគេជឿថា គ្រូបង្វឹកលោក Lampard អន្ទះសារ​ចង់​បាន​អ្នក​ចាំទី​ថ្មី​ម្នាក់​នៅពេល​រដូវកាល​ទិញដូរ​បើក​ទ្វារនៅរដូវក្តៅនេះ។

photo of Willy Caballero
​អ្នក​ចាំទី​ Willy Caballero
លោក Lampard បាន​និយាយថា “​នៅពេល​និយាយដល់អ្នក​ចាំទី គេ​ត្រូវ​ផ្តល់ពេលវេលាបន្ថែមទៀត ជាពិសេស​អ្នក​ណាដែលអាចគ្រងតំណែង​អ្នក​ចាំទី​ជម្រើស​ទី​១បាន។​
photo of frank lampard
frank lampard

កួរបញ្ជាក់ថា បច្ចុប្បន្ន​ក្រុម Chelsea កំពុង​ឈរនៅលេខរៀងទី​៤​និង​​​មានគម្លាត​៨ពិន្ទុ​ពីក្រុម Leicester ដែល​ឈរនៅលេខរៀងទី​៣ ៕