គ្រូបង្វឹកក្រុម Real Madrid លោក Santiago Solari បានប្រកាសថារូបលោកពិតជាមានភាពរីករាយជាមួយនឹងកីឡាករ Isco បន្ទាប់ពីខ្សែបម្រើរូបនេះបានស្តារមុខមាត់ឡើងវិញ នៅក្នុងការចាប់ផ្តើមសម្រាប់ក្រុម និងបានរកគ្រាប់បាល់ពីរគ្រាប់ក្នុងការប្រកួត Copa del Rey ដោយជ័យជម្នះ 6-1 លើក្រុម Melilla ។

photo Of Santiago Solari
គ្រូបង្វឹកក្រុម Real Madrid លោក Santiago Solari

ជាក់ស្តែងខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានដាក់ឲ្យអង្គុយនៅកៅអីបម្រុងចាប់តាំងពីលោក Solari ចូលមកជំនួសតំណែងអតីតគ្រូបង្វឹកលោក Julen Lopetegui ហើយថែមទាំងបានទម្លាក់ពីបញ្ចីឈ្មោះក្រុម Madrid នៅក្នុងការទទួលជ័យជម្នះដោយលទ្ធផល 2-0 នៅក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុនទល់នឹងក្រុម Roma ។

 Isco
Isco

យ៉ាងណាមិញនៅក្នុងការប្រកួតយប់មិញនេះ Isco មានឱកាសជាប់ក្នុងជម្រើសដំបូង ថែមទាំងត្រូវបានតែងតាំងជាប្រធានក្រុម Real Madrid ដោយលេងបាន ៩០ នាទីពេញជាមួយនឹងការស៊ុតបញ្ចូលទីពីរគ្រាប់ផងដែរ ។

មិនតែប៉ុណ្ណោះលោក Solari បានប្រាប់អ្នកយកព័ត៌មានថា ៖ ” ខ្ញុំពិតជារីករាយណាស់សម្រាប់ Isco ខ្ញុំពិតជាសោកស្តាយណាស់ ដែលគាត់ខកខានការរកគ្រាប់បាល់ដំបូងនៅតង់ទី 1 ពីព្រោះវាជាគ្រាប់បាល់ដ៏អស្ចារ្យ ” ។

លោកបន្តទៀតថា ៖ “ខ្ញុំក៏សប្បាយចិត្តខ្លាំងណាស់សម្រាប់ Asensio ដែលបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ និងសម្រាប់ Vinicius ដែលបានរកមួយគ្រាប់ផ្សេងទៀត ” ៕