Champions League
PSG ​2-1 Liverpool :​ UEFA Champions League

កាល​ពី​យប់មិញ​នេះ ​ក្រុម PSG ​បាន​យក​ឈ្នះ​លើ​ក្រុម Liverpool ​២-១ ​ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ UEFA Champions League ​។

២​គ្រាប់​របស់ PSG ​ធ្វើ​បាន​សម្រេច​ដោយ ​Juan Bernat ​នៅ​នាទី​១៣ ​បន្ទាប់​មក​ទៀត​ Neymar ​ក៏​ថែម​បាន​គ្រាប់​ទី​២ ​នៅ​ត្រឹម​នាទី​៣៧។ យ៉ាងណាមិញ ​ជិត​នឹង​ចប់​ការ​ប្រកួត​តង់​ទី​១​ទៅ​ហើយ​នោះ ​ក្រុម Liverpool ​ក៏​រក​បាន​១​គ្រាប់​វិញ​ដោយ Milner ​ជា​អ្នក​ធ្វើ​បាន​សម្រេច ​ដោយ​បាល់​ប៉េណាល់ទី​១១​ម៉ែត្រ។

ដោយសារ​តែ Napoli ​ឈ្នះ​យប់មិញ​ដែរ ​ដូច្នេះ​លទ្ធផល​នៅ​ក្នុង​ពូល C ​នេះ គឺ​ក្រុម Napoli ​ឈរ​លេខ​១​មាន​៩​ពិន្ទុ PSG ​លេខ​២​មាន​៨​ពិន្ទុ ​និង​ក្រុម Liverpool ​ឈរ​លេខ​៣​មាន​៦​ពិន្ទុ។ យោង​តាម​ចំណាត់​ថ្នាក់​និង​លេខ​នេះ ​មាន​លក្ខណៈ​ច្រើន​ដែរ ​សម្រាប់​ក្រុម Liverpool ​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ដ។ លក្ខខណ្ឌ​ទាំង​នោះ​រួម​មាន៖

១ បើ Liverpool ​ឈ្នះ Napoli ​១-០ ​នោះ​ពួកគេ​នឹង​ឡើង​វគ្គ​បន្ដ

២ ​បើ Liverpool ​ឈ្នះ Napoli ​ត្រឹម ២-១ ​នោះ​ពួកគេ​នឹង​ធ្លាក់​

៣ ​បើ Liverpool ​ឈ្នះ​ចាប់​ពី​២​គ្រាប់​ឡើង ​នោះ​ពួកគេ​នឹង​ឡើង​វគ្គ​បន្ដ

៤ PSG ​ស្មើ​ឬ​ចាញ់​ក្រុម Red Star ​នោះ Liverpool ​ឱ្យ​តែ​ឈ្នះ Napoli ​គឺ​ដឹង​តែ​ឡើង

៥ បើ Liverpool ​PSG ​និង Napoli ​មាន​៩​ពិន្ទុ​ដូច​គ្នា ​នោះ Liverpool ​នឹង​ឡើង​វគ្គ​បន្ដ