គ្រូបង្វឹកក្លិប Barcelona លោក Xavi បានទម្លាយឲ្យដឹងថា លោកបានទាក់ទងទៅកាន់ Lionel Messi ភ្លាមៗបន្ទាប់ពី Paris Saint Germain បានរងបរាជ័យក្រោមថ្វីជើង Real Madrid។

Xavi
Xavi

ជាការពិតណាស់ នាពេលថ្មីៗនេះ Messi និង PSG បានធ្លាក់ចេញពីពានរង្វាន់ Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ យ៉ាងសោកស្តាយបន្ទាប់ពីជើងទី១ ក្រុមទទួលបានជ័យជម្នះក្នុងលទ្ធផល ១ទល់នឹង០ ទៅហើយ ប៉ុន្តែ នៅជើងទី២ត្រូវបាន Real Madrid វាយបកយកឈ្នះក្នុងលទ្ធផល ៣ទល់នឹង១ វិញ។

Xavi បាននិយាយថា៖ “ខ្ញុំមានទំនាក់ទំនងជាមួយ Messi ហើយ យើងតែងតែនិយាយលេងជាមួយគ្នា។ ខ្ញុំ​បាន​ផ្ញើ​សារ​​ដើម្បី​លើក​ទឹក​ចិត្ត​គាត់​ក្រោយ​ការ​ប្រកួតទល់នឹង Real Madrid។ វាជាការប្រកួតដែលបានផ្លាស់ប្តូរក្នុងរយៈពេល ២០-២៥នាទី ដែល Real Madrid មានជំនឿជឿជាក់ថាពួកគេអាចធ្វើបាន”៕