យោងតាមសារព័ត៌មាន The Mirror គឺ ក្លិបកាំភ្លើងធំ Arsenal បានចូលប្រជែងជាមួយ Manchester United ក្នុងការទិញយកខ្សែបម្រើ Frenkie De Jong ពីក្លិប Barcelona។

Frenkie De Jong
Frenkie De Jong

​Frenkie de Jong ត្រូវបានគេស្គាល់ថាជាខ្សែបម្រើឆ្នើមម្នាក់ប្រចាំក្រុមនិងជាតួសំខាន់ម្នាក់របស់លោក Xavi Hernandez ផងដែរ។

ថ្មីៗនេះអ្នកកាសែត Fabrizio Romano បានចុះផ្សាយថា បិសាចក្រហម ដែលដឹកនាំដោយលោក Erik Ten Hag បានដាក់សំណើផ្លូវការក្នុងការទិញយកកីឡាករសញ្ជាតិហូឡង់រូបនេះហើយ។​

ឥលូវនេះភាគីលោកគ្រូ Mikel Arteta ក៏បានចាប់អារម្មណ៍ចង់បាន ខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះដែរ ខណៈដែល De Jong ធ្លាប់និយាយកាលពីឆ្នាំ២០១៩ថា រូបគេចង់ផ្ទេរទៅ Arsenal នឹងដើរតាមជំហានរបស់លោក Marc Overmars ។​

Barcelona ឯណោះវិញនឹងលក់ De Jong ក្នុងតម្លៃខ្ទង់ ៨៥លានអឺរ៉ូ(ស្មើនឹងប្រមាណ ៩១.៣ លានដុល្លារ)បើទោះជា Xavi មិនសូវចង់ឲ្យក្លិបលក់គេចេញក៏ដោយ៕