photo of ក្លិបក្រសួងការពារជាតិ
ក្លិបក្រសួងការពារជាតិ

ក្លិបក្រសួងការពារជាតិកំពុងតែទាក់ទងនាំយកកីឡាករកូរ៉េខាងជើងថ្មី ៤រូបមកកាន់កម្ពុជា នៅឆ្នាំក្រោយនេះ។ ក្នុងគម្រោងនេះផងដែរ លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ បានបញ្ជាក់ថាកីឡាករទាំង៤រូបនេះ នឹង មកចូលរួមជាមួយក្លិបក្រសួងការពារជាតិទាំងអស់។

យ៉ាងណាមិញ លោកបានបន្ថែមថា ការនាំយកមកនេះ គឺដោយសារតែកីឡាករកូរ៉េខាងជើងមានវិន័យល្អ ដែលធ្វើឲ្យការលេងរបស់គេក៏ល្អទៅតាមហ្នឹងដែរ។

គួរបញ្ជាក់ផងដែរថា ក្លិបក្រសួងការពារជាតិ ជាក្លិបកម្ពុជា ដំបូងគេបង្អស់ ​ដែលនាំយកកីឡាករសញ្ជាតិកូរ៉េខាងជើងមកកម្ពុជា កាលពីរដូវកាល ២០១៦-២០១៧ ៕

photo of ក្លិបក្រសួងការពារជាតិ
កីឡាករកូរ៉េខាងជើង ៤រូប ដែលក្លិបក្រសួងការពារជាតិនឹងនាំយកមក