photo of David Beckham
ក្លិបថ្មីរបស់ David Beckham លេចចេញរូបរាងហើយ មានឈ្មោះថា Inter Miami

ក្លិបបាល់ទាត់ថ្មី​នៅអាមេរិក​របស់អតីតតារាបាល់ទាត់ឆ្នើម David Beckham នៅទីបំផុតត្រូវបានចេញជារូបរាងហើយដែលមានឈ្មោះថា Internacional de Futbol Miami ឫហៅកាត់ថា Inter Miami CF  ដែលនឹងត្រូវបានកោះហៅចូលលេងក្នុងព្រឹត្តិការណ៍ពានរង្វាន់លីគកំពូលអាមេរិក Major League Soccer នាឆ្នាំ២០២០ខាងមុខ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាយប់មិញនេះនៅទីក្រុង Miami អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Beckham បានថ្លែងថា ”វាជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ រួមទាំងសមាជិកក្រុមទាំងមូលដែលយើងចាប់ផ្តើមធ្វើការរួមគ្នា និងជោគជ័យរួមគ្នានាពេលខាងមុខ ជាពិសេសចាប់ពីឆ្នាំ២០២០ទៅ”

photo of Inter Miami FC
ឡូហ្គូនៃក្លិប របស់ David Beckham

ឡូហ្គូនៃក្លិបដែលមានម្ចាស់ជាអតីតសមាជិករបស់ក្រុមបិសាចក្រហម Manchester United នេះ គឺមានពណ៌ផ្កាឈូក លាយខ្មៅនិងស ដែលមានរន្ធ២ និងមានរូបព្រះអាទិត្យមួយដែលមានកាំរស្មីចំនួន៧ តំណាងដល់ការគោពដល់អាជីពអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស។

គួរបញ្ជាក់ថាអតីតតារាបាល់ទាត់ឆ្នើមវ័យ៤៥ឆ្នាំ David Beckham នឹងដើរតួម្ចាស់ក្លឹប និងប្រធានក្លឹប Inter Miami CF ដោយមានលោក Jorge Mas ជាអ្នកចាត់ចែងការទូទៅ ក្នុងការចូលរួមធ្វើឲ្យទីក្រុង Miami មានក្លឹបបាល់ទាត់អាជីពនឹងគេ និងសម្រេចក្តីសុបិននៅទីនេះ ដែលចង់ឈ្នះពានផ្សេងដូចទៅនឹងទីក្រុងដទៃផងដែរនៅសហរដ្ឋអាមេរិក៕

photo of David Beckham
ក្លិបថ្មីរបស់ David Beckham លេចចេញរូបរាងហើយ មានឈ្មោះថា Inter Miami
photo of David Beckham
ក្លិបថ្មីរបស់ David Beckham លេចចេញរូបរាងហើយ មានឈ្មោះថា Inter Miami
photo of David Beckham
ក្លិបថ្មីរបស់ David Beckham លេចចេញរូបរាងហើយ មានឈ្មោះថា Inter Miami