photo of Conor Nestor
គ្រូ​បង្វឹកក្លិប​បាល់​​ទាត់​ព្រះខ័ន​រាជស្វាយ​រៀង លោក Conor Nestor

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បង្កើនកំណត់ត្រាកាន់តែអស្ចារ្យក្នុងលីគកំពូលកម្ពុជា ដោយឆ្លងកាត់១៩ប្រកួតមកនេះ ពុំទាន់ចាញ់ឡើយ។ ក្នុងនោះពួកគេឈ្នះ១៤ និងស្មើ៤ ខណៈការប្រកួតចុងក្រោយ បានបន្តស្មើអង្គរថៃហ្គឺនៅក្រៅដី ២-២ កាលពីម្សិលមិញ។

photo of ព្រះខ័នរាជស្វាយរៀង
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង

ក្រុមលោក Conor Nestor ឆ្លងក្រុមខ្លាំងៗបានមួយចំនួនហើយដូចជា ភ្នំពេញក្រោន អង្គរថៃហ្គឺ ខណៈក្តីបារម្ភធំអាចជា បឹងកេត ណាហ្គា និងក្រសួងការពារជាតិ បន្តទៀត។ លីគកំពូលកម្ពុជា នៅសល់តែ៨សប្តាហ៍ទៀតប៉ុណ្ណោះ នឹងបញ្ចប់។

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង និង​ គ្រូ​បង្វឹក លោក Conor Nestor

យ៉ាងណាក្តី ក្រោយការចាកចេញរបស់លោក ហុក សុជីវន្ត ក្លិបវិសាខា ធ្វើបានល្អឡើងវិញ ដោយហក់ឡើងមកលេខ២មាន៤៣ពិន្ទុតាមពីក្រោយស្វាយរៀងតែ៦ពិន្ទុប៉ុណ្ណោះ។