ក្លិបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមន្សរីករាយប្រកាសជាផ្លូវការចុះកិច្ចសន្យាជាមួយកីឡាករ Andrés Nieto និងក្លាយជាកីឡាករសញ្ជាតិកូឡុំប៊ី ដំបូងគេបង្អស់មកប្រកបអាជីពនៅកម្ពុជា។

ខ្សែបម្រើប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ នឹងក្លាយជាកីឡាករបរទេសទី២ដែលក្លិបភ្នំពេញក្រោន នាំយកសម្រាប់រដូវកាលថ្មីនេះ។

Nieto បានចាប់ផ្តើមហ្វឹកកហាត់បាល់ទាត់ចាប់តាំងពីអាយុ៥ឆ្នាំ ជាមួយក្លិប Ibague នៅស្រុកកំណើត។ ខណៈកីឡាករមកពីទ្វីបអាមេរិកឡាទីនរូបនេះ ក៏បានជំហ៊ានហ្វឹកហាត់ជាមួយសាលាបាល់ទាត់យុវជនថ្នាល Academia Toilimense ក្នុងនាមជាយុវជនថ្នាល មុនពេលវិវត្តិន៍ខ្លួនទៅជាកីឡាករអាជីពជាមួយក្លិប Deportes Tolima របស់កូឡ៉ំប៊ី។

បន្ទាប់មកបានធ្វើការចេញទៅប្រកបអាជីពនៅក្រៅស្រុកលើកដំបូងជាមួយក្លិប Real Frontera របស់ វ៉េណេស៊ុយអេឡា, Club 6 de Febrero, Atlético San Francisco និង O&M FC នៅសាធារណរដ្ឋដូមីនីកែន៕