ក្លិបបឹងកេត បានប្រកាសពីការចែកផ្លូវគ្នា ជាមួយនឹងខែ្សការពារស្លាប រស់ សំអឿន
15 Jan 2018 - 21:34:46 SHARE
ខ្សែបម្រើស្លាបឆ្នើម រស់ សំអឿន បានសម្រេចចាកចេញពីក្លិបបឹងកេត ទៅរួមរស់ជាមួយក្លិបចំណូលថ្មីវិសាខាត្រៀមបង្ហាញខ្លួនក្នុងលីគំពូលកម្ពុជារដូវកាល២០១៨ ក្រោយចំណាយពេលតាំងពីឆ្នាំ២០១៣ជាមួយអតីតក្រុមនាគខៀវ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប បានបញ្ជាក់។
ខ្សែបម្រើស្លាបលេខ២៦រូបនេះ ជាសមាជិកដ៏សំខាន់ដែលជួយបឹងកេត គ្រងពាន MCL ២ដង ជើងឯករង Toyota Mekong Club Championship ម្តង។ ផ្នែកមួយដ៏គួរអោយចងចាំគឺ គេមានល្បឿនលឿន ដែលអាចឡើងចុះរាប់សិនត្រឡប់ ដើម្បីជួយគាំទ្រតំបន់ប្រយុទ្ធជាមួយ Benga និង Paul ដោយបញ្ជូនបាល់អោយវឌ្ឍនាកាស៊ុតរហូតបាន Top Scorer កាលពីឆ្នាំ២០១៦។

ខ្លឹមសាររបស់ក្រុមបឹងកេត ដែលបានបង្ហោះក្នុងការចាកចេញរបស់ រស់ សំអឿន បានសរសេរថា៖
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព