ក្លិបយក្សនៅតំបន់ អឺរ៉ុប ចំនួន ២ ត្រូវបានគេរាយការណ៍មកថា ពួកគេបានចាប់អារម្មណ៍ចង់ចុះកុងត្រាយក Jesse Lingard នៅរដូវកាលខាងមុខ, ក្នុងនោះ AC Milan និង Barcelona គឺជាក្លិបដែលចង់បានខ្សែបម្រើឆ្នើមរបស់ក្រុម Manchester United រូបនេះ។

Jesse Lingard
Jesse Lingard

ជាការពិតណាស់ Lingard ទើបតែចាប់ផ្តើមជម្រើសដំបូងបានមួយប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ, ហើយនៅក្នុងការប្រកួតនោះទៀតសោត ក្រុម Man UTD បានបរាជ័យក្រោមថ្វីជើងក្រុម West Ham ក្នុងលទ្ធផល ១ ទល់នឹង ០ នៃពានរង្វាន់ Carabao Cup។

យ៉ាងណាមិញ កីឡាករវ័យ ២៨ ឆ្នាំត្រូវបានគេរំពឹងថានឹងអាចចាកចេញពីទឹកដី Old Trafford ដោយគ្មានតម្លៃខ្លួននៅរដូវកាលខាងមុខ បន្ទាប់ពីរូបគេទើបតែបានបដិសេធកុងត្រាថ្មីជាមួយក្រុមបិសាក្រហមកាលពីខែមុន, ហើយឥឡូវនេះតាមសេចក្តីរាយការណ៍របស់កាសែត Daily Mail បានបញ្ជាក់ថា AC Milan និង Barca កំពុងតែចាប់អារម្មណ៍ចង់បានរូបគេ៕