photo of  Willian
កីឡាករ Willian

FC Barcelona កំពុងចាប់អារម្មណ៌ចង់បានតារាឆ្នើមរបស់ក្រុមតោខៀវ Chelsea ១រូបគឺកីឡាករ Willian ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន។

ក្រុម Barcelona មិនបោះបង់ក្នុងការតាមប្រមាញ់កីឡាករ Willian ហើយត្រូវបានគេរាយការណ៍ថាក្លិប​ Barcelona ចង់ចុះហត្ថលេខាយកកីឡាកររូបនេះដោយគ្មានតម្លៃខ្លួននៅពេលដែលកុងត្រាផុតកំណត់នៅរដូវក្ដៅខាងមុខនេះ។

ក្លិប Barcelona ធ្លាប់បានធ្វើការកោតសរសើរទៅលើកីឡាកររូបនេះជាយូរណាស់មកហើយ ក្រោយបរាជ័យក្នុងការនាំយកកីឡាកររូបនេះក្នុងតម្លៃ៤០លានផោនម្ដងរួចទៅហើយក្នុងទីផ្សារដោះដូរកីឡាករកាលពីពេលថ្មីៗនេះ។

គ្រូបង្វឹកក្លិប Barcelona លោក Ernesto Valverde ចង់ពង្រឹងតំបន់ប្រយុទ្ធ ក្រោយបាត់បង់កីឡាករ Philippe Coutinho ទៅចូលរួមជាមួយក្លឹប Bayern Munich ក្នុងលក្ខណ្ឌខ្ចីជើងរដូវកាលនេះ ដូច្នេះកីឡាករ Willian ស្ថិតក្នុងបញ្ជីកីឡាករដែលលោក Valverde ចង់បាន។

គួរបញ្ជាក់ផងដែរថាកុងត្រារបស់កីឡាករវ័យ៣១ឆ្នាំរូបនេះនឹងផុតកំណត់ពេលបញ្ចប់រដូវកាលនេះខណៈពេលដែលក្លិប Chelsea កម្រផ្ដល់កិច្ចសន្យារយៈពេលយូរដល់កីឡាករដែលមានវ័យលើស៣០ឆ្នាំ៕