ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថានឹងបន្តកុងត្រាថែម ១ឆ្នាំទៀតដល់ខ្សែការពារ Dani Alves ។

Dani Alves
Dani Alves

Alves បានវិលត្រឡប់មកទឹកដី Camp Nou វិញកាលពីរដូវក្ដៅកន្លងទៅ ដោយគេបាននិយាយថាគេនឹងលេងជូនក្លិបនេះដោយពុំយកប្រាក់ខែនោះឡើយ ហើយឆ្លងកាត់ ៦ប្រកួតកន្លងមកគេឃើញថាកីឡាករចាស់វស្សារូបនេះនៅតែលេងបានល្អដោយរកបាន ១គ្រាប់និងបញ្ជូនបាល់ ៣គ្រាប់។

ដោយសារពេញចិត្តការលេងរបស់ Alves គឺ ភាគីលោក Xavi Hernandez គ្រោងនឹងបន្តកុងត្រាគេរហូតដល់ឆ្នាំ ២០២៤ ។ ម្យ៉ាងទៀតភាពជាអ្នកដឹកនាំរបស់ Alves ដូចជាសកម្មភាពផ្ដល់ដំបូន្មានដល់កីឡាករក្មេងៗក្នុងក្រុមក៏ជាផ្នែកមួយដែលធ្វើឲ្យក្លិបពេញចិត្តនិងគិតថាគេអាចជួយក្លិបបានច្រើន។

គួរបញ្ជាក់ផងដែរថា Dani Alves ធ្លាប់លេងឲ្យ Barcelona ម្ដងរួចមកហើយគឺកាលពីឆ្នាំ ២០០៨ដល់ ២០១៦ មុននឹងចាកចេញទៅលេងនៅក្លិបដូចជា Juventus, Paris Saint-Germain និង Sao Paulo៕