ក្លិបអ្នកមាន Paris Saint-Germain ត្រូវបានគេរាយការណ៍ថា ជិតយកបានខ្សែការពារជម្រើសជាតិ បារាំង Nordi Mukiele របស់ RB Leipzig ដែលជាកីឡាករចំណូលថ្មីទី ៣ នៅរដូវកាលនេះហើយ។

Nordi Mukiele
Nordi Mukiele

យោងតាមការចុះផ្សាយរបស់អ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា PSG នឹងចាយលុយ ១២ លានអឺរ៉ូ ឬប្រមាណជា (១២.២លានដុល្លារអាមេរិក) ដោយបូកប្រាក់បន្ថែមផ្សេងៗសរុបចំនួន ១៦ លានអឺរ៉ូ ឬប្រមាណជា(១៦.៣ លានដុល្លារអាមេរិក) ដើម្បីទិញយក Mukiele ពី RB Leipzig។

ប្រភពដដែលបានបន្ថែមថា PSG បានរៀបចំរួចរាល់ហើយ ដើម្បីបិទបញ្ចប់ក្នុងការទិញយក Mukiele នៅរដូវក្តៅនេះ ដែលជាកីឡាករចំណូលថ្មីទី ៣ សម្រាប់ក្លិប, Here we go!៕