Photo of Nicolas Pepe
ខ្សែប្រយុទ្ធ Nicolas Pepe

ក្រុម Arsenal ​នឹង​បង់​រំលោះ ​កីឡាករ Nicolas Pepe ​ពី​ក្រុម Lille ​រយៈ​ពេល​៥​ឆ្នាំ ​ក្រោយ​ពី​ការ​ផ្ទេរ​របស់​គេ​កាន់​តែ​កៀក​មែនទែន​ហើយ​ក្នុង​តម្លៃ​៧២​លាន​ផោន។

Photo of Nicolas Pepe
Nicolas Pepe

កាំភ្លើង​ធំ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ខ្លាំង ប៉ុន្តែ​ពួកគេ​មិន​អាច​មាន​លុយ​ច្រើន​សម្រាប់​ចំណាយ​ដល់​ទៅ​៧២​លាន​ផោន​នោះ​ទេ​ក្នុង​១​រដូវ​កាល។ ដូច្នេះ​ហើយ​ការ​ទិញ Pepe ​នេះ គឺ​ក្រុម Arsenal ​ប្រើ​យុទ្ធសាស្ត្រ​បង់​រំលោះ​៥​ឆ្នាំ ​ដោយ​ការ​ចុះ​កុងត្រា​ដំបូង​នឹង​បង់​ឱ្យ​២០​លាន​ផោន ​ហើយ​រយៈ​ពេល​៥​ឆ្នាំ​ទៅ​មុខ ​នឹង​បង់​បន្ដ​បន្ទាប់​ចំពោះ​លុយ​នៅ​សល់​៥២​លាន​ផោន​ទៀត​នោះ។

Photo of Nicolas Pepe
Nicolas Pepe

ខ្សែ​ប្រយុទ្ធ​ស្លាប​ខាង​លើ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​មក​ពិនិត្យ​សុខភាព​ជាមួយ​ក្រុម Arsenal ​នៅ​ចុង​សប្ដាហ៍​នេះ ​ក្រោយ​ពី​ការ​ចរចា​គ្នា​រវាង​ក្លឹប​និង​ក្លឹប​បាន​ជោគជ័យ​ទៅ​ហើយ។ កីឡាករ​វ័យ​២៤​ឆ្នាំ​នេះ ​ជា Top Scorers ​លេខ​២​នៅ​លីគ​បារាំង​កាល​ពី​រដូវ​កាល​មុន ដោយ​រក​បាន​២២​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១១​គ្រាប់៕